Welcome Hello all my name Ang MengEang .I created this website for IT knowlegth and watch News This blog is updating Please wait for Vsiting .My Website will be update soon Thanks very much from me !
Showing posts with label N.politic. Show all posts

សុខៗក្រុមហ៊ុន Pioneer កំពុង​សម្ងំ​ផលិត​ឌីស Blu-ray មានទំហំដល់ទៅ 512GB

យីពិតជាមិនធម្មតាមែនជាមួយក្រុមហ៊ុន Pioneer របស់​ជប៉ុន​ដែល​កំពុង​សម្ងំ​ស្ងៀម​ដុត​ដៃ​ដុត​ជើង​ផលិត​ឌីស Blu-ray មាន​ទំហំ​ធំ​ជាង​គេ​បំផុត​ដល់​ទៅ 512GB ហើយ​ទើប​តែ​សប្ដាហ៍​នេះ​ទេ ដែល​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំ​មួយ​នេះ​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​មួយ​ថា ខ្លួន​បាន​កំពុង​ច្នៃ​ប្រឌិត​ឌីស Blu-ray ជំនាន់​ថ្មី​អោយ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​កាន់​តែ​ធំ​ដល់​ទៅ 512GB ឯ​ណោះ​ក្នុង​ឌីស 1 ជាមួយ​ល្បឿន​លឿន​អស្ចារ្យ។
ឌីស Blu-ray ជំនាន់ថ្មីរបស់ Pioneer ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ផលិត​នោះ​បាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​មាន​ស្រទាប់​ច្រើន​ដំណាក់​ដល់​ទៅ 8 នៅ​ក្នុង​ឌីស​តែ​មួយ ខុស​ពី​ឌីស​ធម្មតា ជា​ហេតុ​ធ្វើ​អោយ​វា​អាច​ផ្ទុក​ទិន្នន័យ​ពី​មួយ​ស្រទាប់​ទៅ​មួយ​ស្រទាប់​បាន​ក្នុង​ទំហំ​ធំ 32GB ដូច្នេះ​ឌីស​ជំនាន់​ថ្មី​នេះ 1 សន្លឹក​អាច​ផ្ទុក​ឯកសារ​បាន​ច្រើន​ដល់​ទៅ 256GB ហើយ​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​វា​មាន​បំពាក់​មក​ជាមួយ​នឹង​បច្ចេក​វិទ្យា Dual-sided ដែល​ធ្វើ​អោយ​ឌីស 1 អាច​ប្រើ​ប្រាស់​បាន​ទាំង​សង​ខាង​ធ្វើ​អោយ​វា​ផ្ទុក​ទិន្នន័យ​បាន​ដល់​ទៅ 2 ដង​ក្នុង​ទំហំ 512GB ដែល​ទំហំ​នេះ​គឺ​ធំ​មែន​ទែន​ហើយ​ក៏​មិន​ធ្លាប់​មាន​ពី​មុន​មក​ផង​ដែរ។
ចំនែកម៉ាស៊ីនចាក់ឌីស Blu-ray គឺមិនត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ចាំបាច់​បំផុត​នៅ​ពេល​ដែល​ឌីស Blu-ray ធ្វើ​ការ​ផ្លាស់​ប្ដូរ ព្រោះ​ម៉ាស៊ីន​ស៊េរី​ចាស់​មិន​អាច​ធ្វើ​ការ Read និង Write ទៅ​លើ​ឌីស​ស៊េរី​ថ្មី​បាន​ទេ តែ​សម្រាប់​ឌីស Blu-ray ដែល​ក្រុមហ៊ុន Pioneer កំពុង​ផលិត​នេះ​គឺ​វា​អាច​ប្រើ​ប្រាស់​បាន​ជាមួយ​នឹង​ម៉ាស៊ីន​ស៊េរី​ចាស់​បាន ដោយ​ប្រើ​ប្រាស់ Firmware Update ទូទៅ​របស់​ឌីស។ សម្រាប់​ថ្ងៃ​ប្រកាស​ចេញ​លក់​ក្នុង​ទីផ្សារ​គឺ​មិន​ទាន់​បញ្ជាក់​ប្រាប់​អោយ​ដឹង​នោះ​ទេ ហើយ Pioneer ក៏​ជា​ដៃ​គូ​ប្រកួត​ប្រជែង​យ៉ាង​ធំ​ជា​មួយ​នឹង Sony និង Panasonic ផង​ដែរ​ក្នុង​ការ​ផលិត Blu-ray ដែល​មាន​ទំហំ​ធំ​បែប​នេះ។

ក្រុនហ៊ុន Microsoft បើក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្នៃ​បង្កើត​ថ្មី​ក្នុង​ក្រុង Miami ដំបូង​គេ​

Microsoft មាន​គម្រោង​បើក​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ច្នៃ​បង្កើត​ថ្មី​នៅ​លើ​ទឹកដី​អាមេរិក​ក្នុងក្រុង Miami ដែល​គម្រោង​នឹង​ចាប់​ដំណើរការ​នៅ​ចុង​ខែ​ឧសភា​នេះ។ ដោយ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន abcnews កាល​ពី​ពេល​ថ្មីៗ។






ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ដែល​ទើប​ទិញ​យក Nokia បាន​សម្រេច​នេះ មាន​មហិច្ឆតា​ចង់​បើក​ជា​មជ្ឈមណ្ឌល​ជំនាញ​ខាង​ស្វែងរក​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ដើម្បី​ជួយ​បង្កើន​សក្ដានុពល​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹកដី​ក្រុង Miami ដំបូង​គេ។ មជ្ឈមណ្ឌល​ថ្មី​នឹង​គាំទ្រ​លើ​ផ្នែក​ធនធាន និង​បច្ចេកវិទ្យា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​សហការ ការ​ដូច​ជា​ផ្ដល់​ឱកាស​ដល់​មនុស្ស​មាន​សមត្ថភាព​អាច​បម្រើ​ការ​ស្មើ​នឹង​ការ​រៀន​សូត្រ​បន្ថែម។
គួរ​បញ្ជាក់​ថា សរុប​មជ្ឈមណ្ឌល​ធំៗ​ផ្នែក innovation របស់ Microsoft សព្វ​ថ្ងៃ​មាន​ប្រហែល ១០០កន្លែង​ហើយ​កំពុង​ដំណើរការ​យ៉ាង​សកម្ម ក្នុង​ប្រទេស​ប្រមាណ ៨០ប្រទេស ជុំវិញ​ពិភពលោក។ នេះ​គឺ​យ៉ាង​តាម​ប្រភព​អះអាង​បន្ថែម។ តាម​រយៈ​មជ្ឈមណ្ឌល innovation នេះ​នឹង​ផ្ដល់​ឱកាស​ដល់​និស្សិត អ្នក​អភិវឌ្ឍ​កម្មវិធី ក៏​ដូច​ជា​អ្នក​ជំនាញ IT អាច​ចូល​បម្រើ​ការ​ដើម្បី​បញ្ចេញ​សមត្ថភាព​នៅ​ទីនោះ​បាន៕

សហរដ្ឋអាមេរិក​ប្រកាស​ឲ្យ​ផ្អាក​ប្រើ​កម្មវិធី Internet Explorer ព្រោះ​មេរោគ​វាយ​ប្រហារ​ខ្លាំងពេក

ក្រសួង​សន្តិសុខ​មហាផ្ទៃ​អាមេរិក​កំពុង​ចេញ​សេចក្ដីណែនាំ​ដល់​ពលរដ្ឋ​អាមេរិក​ឲ្យ​ផ្អាក​ប្រើប្រាស់ Internet Explorer Web browser (IE) រហូត​ដល់​ក្រុមហ៊ុន Microsoft អាច​ដោះស្រាយ​បញ្ហា​ចន្លោះ​ប្រហោង​សុវត្ថិភាព​សិន បន្ទាប់​ពី​ hacker បាន​វាយ​លុក​មេរោគ​ចូល​ក្នុង IE។
មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ដោយ FireEye Research Labs ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ Internet Security Software មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។
ដំណោះស្រាយ​នា​ពេល​បច្ចុប្បន្ន គឺ​អ្នក​ប្រើប្រាស់​ត្រូវ​ងាក​ទៅ​ប្រើ web browser ផ្សេង​ជំនួស IE ឬ​បើ​មិន​អីចឹង​ទេ ត្រូវ​បិទ (disable) Adobe Flash plug in ព្រោះ​ពួក​ hacker បាន​ប្រើប្រាស់ corrupted Adobe Flash file មក​វាយ​ប្រហារ​កុំព្យូទ័រ​អ្នក​ប្រើប្រាស់។
មេរោគ​នេះ​វាយប្រហារ​លើ IE ដែល​មាន​កំណែប្រែ​ចាប់​ពី version 6 ដល់ 11 ប៉ុន្តែ​វាយ​លុក​ជា​ពិសេស​លើ IE 9 និង 10 ស្រប​ពេល​ដែល​ក្រុមហ៊ុន Microsoft កំពុង​ដុត​ដៃ​ជើង​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​នេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​អស់ លើក​លែង​តែ Windows XP។
ក្រុមហ៊ុន FireEye ក៏​បាន​បង្ហាញ​ថា ក្រុម hacker ហៅ​ប្រតិបត្តិការ​នេះ​ថា “ប្រតិបត្តិការ​កញ្ជ្រោង​សម្ងាត់” ដែល​សំដៅ​វាយប្រហារ​លើ​ស្ថាប័ន​យោធា និង​ហិរញ្ញវត្ថុ​អាមេរិក។
នៅ​ពេល​ដែល​កុំព្យូទ័រ​ឆ្លង​មេរោគ​ហើយ hacker អាច​គ្រប់គ្រង​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​ស្រុង ពោល​គឺ​អាច​ដំឡើង​កម្មវិធី, មើល កែប្រែ និង​លុប​ទិន្នន័យ ឬ​បង្កើត​គណនី​ថ្មី​ក្នុង​នាម​ជា full user rights ៕
អគុណ!

​ប្រទេស​អង់​គ្លេស​សហ​ការជាមួយ ​អាល្លឺ​ម៉ង់​​បង្កើត​ប្រព័ន្ធ​ 5G

យោង​តាម​គេហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ពេល ថ្មីៗ​នេះ​ឱ្យ​ដឹង​ថា ចក្រ​ភព​អង់គ្លេស និង​អាល្លឺម៉ង់​បាន​រួម​សហការ​គ្នា​បង្កើត​បណ្តាញ​ទាក់​ទង​ 5G​ លើ​​ទីផ្សារ​បច្ចេក​វិទ្យា​ទូរ​ស័ព្ទ​ក្នុង​ពិភព​លោក​ ។ ចក្រ​ភព​អង់​គ្លេស​ និង​​អាល្លឺ​ម៉ង់​​បាន​​ព្រម​​ព្រៀង​គ្នា​លើ​កិច្ច​សហការ​មួយ​ក្នុង​ការ​ បង្កើត​បណ្តាញ​ទាក់​ទង​ 5G ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យា​ល័យ​អាល្លឺម៉ង់​ Dresden University និង​សាកល​វិទ្យា​ល័យ​របស់​ចក្រ​ភព​អង់​គ្លេស King’s College University​ បាន​ចាត់​ទុក​ថា​ នេះ​ជា​ជំហាន​វិជ្ជ​មាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍលើ​វិស័យ​បច្ចេក​វិទ្យា ​ដែល​កំពុង​ទទួល​បាន​ការ​ប្រើ​ប្រាស់​នៅ​ទូទាំង​ពិភព​លោក​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជា​ចំណង​មេ​ត្រី​ភាព​រវាង​បណ្តាប្រទេសទាំង2 ចំពោះ​ការ​ផ្តោត​លើ​ប្រព័ន្ធ​ទាក់​ទង​ទូរ​គមនា​គមន៍​ទៅ​កាន់​សហគមន៍អឺរ៉ុប ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ផង ។ 5Gនឹង​ធ្វើ​ឱ្យ​ពិភព​លោក​ទាំង​មូល​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ល្បឿន​ដ៏​លឿន ​ និង​ភ្ជាប់​ការ​ទាក់​ទង​បាន​យ៉ាង​ឆាប់​រហ័ស​ទៅ​កាន់​តំបន់​ណា​មួយ​ដែល​ដាច់​ ស្រយាល ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​ទាំង២​​ត្រូវ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ក្នុង ​ការ​ដំឡើង​ឧបករណ៍​បច្ចេក​ទេស​អេឡិក​ត្រូនិច​ដើម្បី​ជា​កន្លែង​ទទួល និង​ផ្ទុក​ទិន្នន័យ​ ក្រៅ​ពី​នេះ​ទៀត​បណ្តា​ប្រទេស​ទាំង​២ ត្រូវ​សុំ​សិទ្ធ​ិ​បញ្ជា​ទិញ​ប្រព័ន្ធ​ទាក់​ទង​អាមេ​រិក​​ផង​ដែរ ​។
គម្រោង​មួយ​នេះ​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់​១២២​លាន​ដុល្លារ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពុំ​មាន​ព័ត៌មាន​ណា​មួយ​ដែល​លើក​ឡើង​​ពីពេល​វេលា​ ច្បាស់​លាស់​ក្នុង​ការ​បញ្ចប់​លើ​គម្រោង​​មួយ​នេះ​ទេ​ តែ​វា​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​អាជីវកម្ម​ឥត​ព្រំដែន​រវាង​បណ្តា​ប្រទេស​ទាំង ​  ២ ៕

ម៉ាស៊ីន​​​តូច​ទំនើប​​ប្រែ​ក្លាយ​ទឹក​ទៅជា​ស្រា​​ សម្រាប់​​ផលិត​ទទួល​​ទាន​ដោយ​ខ្លួន​ឯង

​​​យោង​តាម​គេហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​កាលពី​​​ពេល ​ថ្មី​ៗ​​នេះ​​ឱ្យដ​ឹង​ថា ​ឧប​ករណ៍​អេឡិច​​​ត្រូនិ​ក​​​​ឈ្មោះ​​ ​​The Miracle Machine ​អាច​​ប្រែក្លាយ​ទឹក​ធម្ម​តា​​​​ទៅ​ជា​ស្រា​ ។ ​ម៉ាស៊ីន​មួយ​​ប្រភេទ​នេះ​​បង្កើត​​ឡើងដោយ​​​បំពាក់​សមត្ថ​ភាព​ពិសេស​មួយចំនួន​ដូច​ជា​ បន្ទះអេឡិច​ត្រូនិក​​​​​Sensor ​ឧបករណ៍​​លាយ​បញ្ចូល​គ្នា​​ ម៉ាសីុន​​​កម្ដៅ និង​ឧបករណ៍បូម​​​ចម្រោះ​ ។
អ្នក​ប្រើ​ប្រាស់​​​​គ្រាន់​តែ​​​​ចាក់​ទឹក​ធម្ម​តា​ និង​​​​​កញ្ចប់​មេស្រា​ ​​រួម​ជាមួយ​​​​គ្រឿង​ផ្សំ​​ផ្សេង​​​ទៀត​​​​ចូល​ទៅ​ក្នុង​​បំពង់កែវ​​​​ ​រួច​ទុក​រយ​ៈ​ពេល​​​​​​បីថ្ងៃ​​​​ឱ្យ​ម៉ាសីុន​​​​ដ៏​អ​ស្ចារ្យ​​នេះ​ដំណើរ​​​​​ការ​ជា​ស្វ័យ​ប្រវត្តិ​​​​​​ដើម្បី​ផលិត​ស្រា​​​ ។
ម៉ាស៊ីន​​​​​​មួយនេះ​បង្កើត​​ឡើង​ដោយ​អ្នក​ជំនាញ​​​​ពីរ​រូប ​គឺ​លោក​Philip James ​​​​​​​ជន​ជាតិ​​​អង់​គ្លេស​​​​​​ដែលបាន​ធ្វើការ​ក្នុង​រោង​ចក្រស្រា​អស់​រយៈ​ពេល​​​​​១០​ឆ្នាំ ​និង​លោក​Kevin Bpyer ​ជន​ជាតិ​អាមេរិក​ដែល​​បាន​ធ្វើការ​​ក្នុងភោជនីយ​ដ្ឋាន​​​និង​ជា​អ្នក​ត្រួត​ពិនិត្យ​​គុណ​ភាព​​​ស្រា​​ ។ ​លោក​ Boyer ​​និយាយ​ថា ​​​លោក​ប្រើ​ប្រាស់​​​បច្ចេក​វិទ្យា​​​ដោយ​រួម​បញ្ចូល​ដោយ​រសជាតិស្រា​​​​ដ៏ពេញ​និយម​​​​​លើ​ទី​ផ្សារ​ក្នុង​ពេល​បច្ចុប្បន្ន​​ ។ ​ចំពោះ​គុណ​ភាព​​​​ស្រា​ដែល​​​​បាន​មក​ពី​ការ​ច្រោះ​​ចេញ​ ​គឺ​​មាន​រស​ជាតិ​​ដូច​ស្រា ពិត​ៗ​​ ដែល​អាច​និយាយបាន​ថា ​វា​ជាម៉ាសីុន​​ដ៏ទំនើប​​ម្យ៉ាង ។​​ ​​
ម៉ាស៊ីន​​​​ផលិត​​ស្រា​​​នេះមាន​តម្លៃ​​​​៤១៥,៦១ ដុល្លារ​អាមេរិក ។ ចំណែក​​ឯ​ស​មាស​​ធាតុផ្សំ​​​​សម្រាប់​​​ផលិត​​​​​​ជា​ស្រា​​ក្នុង​​១​ដប​មាន​តម្លៃ​​​២០​ដុល្លារ​​ ​។ ​​នេះ​ជាការច្នៃ​​​​​ប្រឌិត​មួយ​ក្នុង​ការ​ជួយ​​សម្រាល​​​ការ​ងា​រ​ទូទៅ​​​មួយចំនួន​​​ ជា​ពិសេស​​អ្នក​មាន​ចំណង់ចំណូល​ចិត្ត​​ទទួល​ទាន​ស្រា ម្យ៉ាង​វ​ិញ​​ទៀត​​វា​ជា​វិធី​​ដ៏​ងាយ​ស្រួល​​​​​​ក្នុងការ​លាយ​រស​ជាតិ​​ស្រា​​ដែល​ខ្លួន​ពេញ​ចិត្ត​ ៕

ក្រុមបៀល​ប្រាយ​ជួបក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រជែង​គ្នា​យក​តំណែង​ជើង​ឯក​ Hun Sen Cup 2014

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​បាល់​ទាត់​ Hun Sen Cup លើក​ទី​៨​ ឆ្នាំ​២០១៣​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៩​ មីនា​ ក្រុម​ខ្លាំង​ប្រចាំ​ខេត្ត​កំពង់​ចាម​ ចម្ការ​កៅស៊ូ​បឹង​កេត​ និង​អតីត​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ ណាហ្គា​ខប​ បាន​ធ្លាក់​ និង​គ្មាន​ឱកាស​ប្រកួត​ប្រជែង​ដណ្តើម​កៅអី​ជើង​ឯក​រដូវ​កាល​ថ្មី​នេះ​បាន​ឡើយ​ ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ ក្នុង​លទ្ធ​ផល​បច្ចេក​ទេស​០-១ដូច​គ្នា​ លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​តែ​មួយ​ ។​
ក្រុម​បឹង​កេត​​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ ដែល​បាន​មក​ទស្សនា​ការ​ប្រកួត​ផ្ទាល់​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជា​ច្រើន​នាក់​ ខក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​មិន​អាច​ធ្វើ​អ្វី​ក្រុម​បៀល​ប្រាយ​ បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​បៀល​ប្រាយ​ទម្លាក់​យ៉ាង​អាម៉ាស់​មុខ​ទៀត​ផង​ ។​ ប្រកួត​ក្នុង​តង់​ទី​១​ បៀល​ប្រាយ​សហ​ការ​គ្នា​លេង​បាន​យ៉ាង​ល្អ​ ដោយ​មិន​បណ្តោយ​ឱ្យ​បាល់​នៅ​ជាប់​ជើង​កីឡា​ករ​ក្រុម​បឹង​កេត​ស្រួលៗ​ឡើយ​ ។​ ចំពោះ​ឱកាស​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ក៏​ក្រុម​បៀល​ប្រាយ​មាន​ច្រើន​ដែរ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​សោះ​នៅ​ដើម​តង់​ទី​១​ ។​ ប៉ុន្តែ​នៅ​ចុង​តង់​ដដែល​ ខណៈ​កីឡា​ករ​ក្រុម​បឹង​កេត​សម្រុក​ឡើង​ទៅ​លេង​ខាង​លើ​ច្រើន​ជាង​ការ​ពារ​នោះ​ កីឡា​ករ​ ព្រំ​ ពុទ្ធ​សិទ្ធី​ ពាក់​អាវ​លេខ​៦​ របស់​បៀល​ប្រាយ​ បាន​បណ្តើរ​បាល់​ឆ្លង​កាត់​ខ្សែ​ការ​ពារ​ រួច​ស៊ុត​បាន​សម្រេច​១​គ្រាប់​ ដែល​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​លើ​ក្រុម​បឹង​កេត​តែ​ម្តង​ ។​
នៅ​តង់​ទី​២​ ទោះ​បី​ជា​ក្រុម​បឹង​កេត​លេង​ដាក់​គំនាប​លើ​ក្រុម​បៀល​ប្រាយ​យ៉ាង​ណា​ ក៏​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​ដែរ​ ព្រោះ​កីឡា​ករ​ក្រុម​បៀល​ប្រាយ​ បាន​ចុះ​មក​ការ​ពារ​ស្ទើរ​ទាំង​អស់​ទៅ​ហើយ​ ។​ ចប់​ការ​ប្រកួត​ ក្រុម​បៀល​ប្រាយ​ឈ្នះ​ក្រុម​បឹង​កេត​ ១-០​ ។​
ដោយ​ឡែក​ ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​ណា​ហ្គា​ខប​ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ្ញាក់​ផ្អើល​ផង​ដែរ​ បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង​៩០​នាទី​ ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​សូម្បី​១​គ្រាប់​ ។​ គណៈ​កម្ម​ការ​ក៏​បន្ថែម​ម៉ោង​១៥​នាទី​ ចំនួន​២​លើក​ទៀត​ ដើម្បី​កាត់​សេចក្តី​ឱ្យ​ក្រុម​ទាំង​២​ ។​ ប្រកួត​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង​ លទ្ធ​ផល​ស្មើ​គ្នា​ដដែល​ ០ទល់​០​ ។​ លុះ​ចូល​ដល់​ម៉ោង​បន្ថែម​១៥​នាទី​លើក​ទី​២​ កីឡា​ករ​ពាក់​អាវ​លេខ​១១​ ទិត្យ​ ឌីណា​ បាន​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​ឱ្យ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​នាទី​ទី​១១៤​ ដែល​លទ្ធ​ផល​នេះ​គ្មាន​ការ​ប្រែ​ប្រួល​ទៀត​ទេ​ រហូត​ដល់​ចប់​ការ​ប្រកួត​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ឈ្នះ​ក្រុម​ណាហ្គា​ខប​ ១ទល់​០ ។​
ដូច្នេះ​ក្រុម​ដែល​មាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​តំណែង​ជើង​ឯក​នោះ​ គឺ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ រីឯ​ក្រុម​ដែល​ប្រកួត​ចាញ់​ក្នុង​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​នេះ​ ត្រូវ​ជួប​គ្នា​ម្តង​ទៀត​ ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ និង​លេខ​៤​ ពោល​គឺ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ ត្រូវ​ជួប​ជាមួយ​ក្រុម​ណាហ្គា​ខប​ នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១២​ ខែ​មីនា​ ស្អែក​នេះ​ វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ។​ ចំណែក​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ ត្រូវ​ជួប​គ្នា​នៅ​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មីនា​ ដើម្បី​ប្រជែង​យក​តំណែង​ជើង​ឯក​រដូវ​កាល​ថ្មី​នេះ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ដូច​  គ្នា ៕​

កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត ​​កីឡាបាល់​ទាត់​វ័យ​ចំណាស់​ប្រចាំ​ឆ្នាំ​2014លើក​ទី​6​

រាជ​ធានី​ភ្នំពេញ​ ៖ នេះ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​កម្ពុជា​ និង​ជា​សញ្ញា​វិជ្ជ​មាន​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ កំពុង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយ​អ្នក​តំណាង​មក​ពី​ក្លិប​កីឡាបាល់​ទាត់​ IFC ប្រទេស​ម៉ាឡេស៊ី​ បាន​ប្រកាស​ឱ្យដឹង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​បាល់​ទាត់​​វ័យ​ចំណាស់​ប្រចាំឆ្នាំ​២០១៤​ លើក​ទី​៦ (Sixth Annual Veterans 9s Tournament) ចាប់​ពី​ថ្ងៃ​ទី​​១២​ រហូតដល់​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ ខាង​មុខ​នេះ​ ។​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កា​លពី​រសៀល​ថ្ងៃ​អង្គារ​ ទី​៤​ ខែ​មីនា ឆ្នាំ​២០១៤​ នៅ​ក្នុង​ការិយា​ល័យ​ក្រុម​ហ៊ុន ASKAP Gold Investment ដោយ​មាន​ការ​ចូល​រួម​ពីលោក Stephan Krupa ជា​ប្រធាន​​ក្លិប​កីឡាបាល់​ទាត់​ IFC នៅ​ប្រទេស​ម៉ាឡេ​ស៊ី ។​
លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នេះ​គឺ​ជា​កិត្តិ​យស​មួយ​ដ៏​ធំ​ធេង​សម្រាប់​ព្រះរាជាណា​ចក្រ​កម្ពុជា​ ហើយ​ក៏​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ដែល​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ វិស័យ​កីឡាបាល់​ទាត់​ក្នុង​ប្រទេស​កម្ពុជា​កំពុង​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ខ្លាំង​ឡើងៗ​ហើយ ។​ លោក​បន្ត​ថា ពិត​ប្រាកដ​ណាស់​​ ព្រឹត្តិ​ការណ៍​ប្រកួតបាល់​ទាត់​លក្ខណៈ​អន្តរ​ជាតិ​នេះ មិន​មែន​គ្រាន់តែ​ជា​ព្រឹតិ្ត​ការណ៍​កីឡា​ប៉ុ​​ណ្ណោះ​ទេ​ ប៉ុ​​ន្តែ​វា​ក៏​ជា​ការ​ចែក​រំលែក​ និង​ផ្លាស់​ប្តូរ​វប្ប​ធម៌​ពី​ប្រទេ​ស​មួយ​ទៅ​ប្រទេស​មួយ​ និង​បទ​ពិសោធន៍​ពី​គ្នាទៅ​វិញ​ទៅ​មក​ ជាពិសេស​ទៀត​នោះ​​ វិស័យ​ទេសចរណ៍​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កីឡា​ផងដែរ​ ។​
លោក​រិទ្ធី​ សំណាង​ សមាជិក​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​បាល់​ទាត់​វ័យ​ចាស់​ខាង​លើ​​នេះ គឺ​ជា​ឱកាស​ដែល​យើង​ត្រូវ​បង្ហាញ​ពី​វប្ប​ធម៌​របស់​ខ្លួន​ទៅ​ឱ្យ​ពិភព​លោក​បាន​ស្គាល់​តាម​រយៈ​ក្រុម​បាល់​ទាត់​មក​ពី​អាហ្វ្រិក,​ អាមេរិក, ប្រេស៊ីល​, អឺរ៉ុ​​ប ​និង​ប្រទេស​ផ្សេងៗ​ទៀត ។​ ​នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់​ទាញ​ខ្លាំង​បំផុត​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់​ទាត់​ជុំវិញ​ពិភព​លោក​ ។​ លោក​បន្ត​ថា​ លោក​គ្រោង​អញ្ជើញ​អតីត​កីឡាករ​ជម្រើស​ជាតិ​វ័យ​ចាស់​ៗ​របស់​កម្ពុជា​ប្រមូល​ផ្តុំ​គ្នា​ឡើង​វិញ​ ដោយ​សម្រាប់​កម្ពុជា​ គឺត្រូវ​បាន​ផ្តល់​ឱ្យ​ចំនួន​២​ក្រុម ។​ មួយ​វិញ​ទៀត​នោះ​ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ​ក្មេង​ជំនាន់​ក្រោយ​មាន​មោទន​ភាព​ និង​ដឹង​ថា​ ទោះ​ជា​ពួកគេ​ចម្រើន​ដល់​វ័យ​ចាស់ ក៏​នៅ​តែ​អាច​ប្រឡូក​ក្នុង​វិស័យ​កីឡា​បាន​ដដែល ។​
សូម​បញ្ជាក់​ថា​ ការ​ប្រកួត​កីឡា​​បាល់​ទាត់​វ័យ​ចំណាស់​លើក​ទី​៦ នេះ​ ​នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​១២ រហូត​ដល់​ថ្ងៃទី​១៤​ ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ​នេះ​ ដោយ​មាន​ក្លិប​បាល់​ទាត់​ចំនួន​១៨​ក្រុម​ ដោយ​ក្នុង​១​ក្រុម​មាន​កីឡាករ​ចំនួន​៩​នាក់​មក​ពី​ជុំ​វិញ​ពិភពលោក​ចូល​រួម​ប្រកួត​នៅ​លើ​ទីលាន​ស្តាត​ចាស់​ ។ ចំពោះ​កីឡាករ​ដែល​អាច​ចូលរួម​បាន​ គឺត្រូវ​កំណត់​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើងទៅ​ ។​
គួរ​រំឭក​ថា​ កាល​ពីឆ្នាំ​២០១៣​ ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ាត់​តាយ៉ា ប្រទេស​ថៃ​ ក្រោម​ប្រធានបទ​ «ពិភព​នៃ​ភាព​រីក​រាយ​ និងការ​កម្សាន្ត​សប្បាយ»​ ដោយ​ទទួលបាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ប្រចាំតំបន់​ ៕​

ក្រុម​ហ៊ុន​ Nokia បង្ហា​ញ Android Smartphone Nokia X​

យោង​តាម​​គេ​ហទំព័រ​​បច្ចេក​វិទ្យា​​ចេញ​ផ្សាយ​កាល​ពី​ពេល​ ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Nokia នឹង​ផលិត​​ទ​​ូរស័ព្ទ​ Smartphone ប្រើ​ប្រាស់​ប្រព័ន្ធ​​ Android ជា​លើក​​ដំបូង​របស់​​ខ្លួន​ គឺ​«Nokia X» ។ ​លក្ខណៈ​ពិសេស​របស់​វា​ គឺ​​ទំ​ហំ​អេក្រង់​​៤អីុញ​​ កម្រិត​​ធ្វើ​ភ្លឺ​ច្បាស់​ ៨០០x៤៨០​ WVGA ប្រភេទ​​ Processor Snapdragon dual-core ប្រើ​ប្រាស់​ល្បឿន​ ១GHz កាមេរ៉ា​ ៥មេ៉ហ្គា​ភិច​ស៊ែល​ និង​ទំហំ​ RAM ៥១២GB រួម​ជា​មួយ​នឹង​ប្រភេទ​​កាត​ memory microSD ។
ចំណែក​ឯ​សមាស​ភាព​​ថ្ម​ គឺ​​១៥០០​mAh។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផលិត​ផល​​មួយ​នេះ​ អាច​​ប្រើ​ប្រាស់​ស៊ីម​​បាន​២​ទៀត​ផង​ ។ អ្វី​​ដែល​កាន់​តែ​ពិសេស​​ជាង​នេះ​​ទៅ​ទៀត​នោះ​ គឺ​វា​គាំ​ទ្រ​ដោយ​​ប្រព័ន្ធ​ Android 4.4 Kitkat បណ្តាញ​ភ្ជាប់​​ការ​ទាក់​ទង​រួម​មាន​ 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង​ Micro-USB ទៀត​ផង​ ។ Nokia X មួយ​នេះ​នឹង​រំលេច​ខ្លួន​​ជា​មួយ​ពណ៌​ដ៏​ស្រស់​ស្អាត​ទាំង​៦ ​គឺ​ពណ៌​ក្រហម​​ លឿង បៃតង​ ស​ ខៀវ​ និង​ពណ៌​ខ្មៅ​ ។ ចំពោះ​​តម្លៃ​របស់​វាវិញ​ ​ក្រុម​ហ៊ុន​ Nokia មិន​​ទាន់​បង្ហើប​​ឱ្យ​ដឹង​​ទេ​ តែទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​​ ក្រុម​ហ៊ុន​មួយ​នេះ​នឹង​​ធានា​ចំពោះ​​តម្លៃ​ដ៏​សម​​រម្យ​​​ចំពោះ​​ផលិតផល​​ជំនាន់​ថ្មី​​មួយ​នេះ​ ។
​Nokia X នឹង​ត្រូវ​​បាន​ប្រកាស​ជា​ផ្លូវ​ការ​​នៅ​ក្នុង​​​មហា​សន្និ​បាត​​​​​ស្តី​ពី​​ទូរស័ព្ទ​​ពិភព​​លោក​នា​ពេល​​ខាង​មុខ​នេះ​ ៕

Facebookបង្កើត​កម្មវិធី​សម្រាប់​ឱ្យ​អ្នកប្រើប្រាស់​ជ្រើស​រើស​ភេទ​

យោង​តាម​គេហទំព័របរទេស​ចេញ​ផ្សាយ​កាលពី​ពេល​ ថ្មីៗ​នេះថា​ បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​បាន​បង្កើត​កម្មវិធី​បន្ថែម​ទៀត​គឺ​«inter​sex» ​និង ​«androgynous»​ សម្រាប់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជ្រើស​រើស​ភេទ​បាន​៥០​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ភេទ​ប្រុស​ និង​ភេទ​ស្រី​ ។
លោក​ Brielle Harrison អ្នក​ផលិត​កម្មវិធី​ Soft
ware របស់​ Facebook និយាយ​ថា​ «នេះ​ជាការ​ច្នៃ​ប្រឌិត​ថ្មី​របស់​ហ្វេសប៊ុក​ ដោយ​បន្ថែម​លក្ខណៈ​ជ្រើស​រើស​ភេទ​ដែល​ខ្លួនពេញ​ចិត្ដ​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​ជា​ពិសេស​អ្នក​កែ​ភេទ​»​។ លោក​បានបន្ថែម​ទៀត​ថា​ចំពោះ​អត្ថ​ប្រយោជន៍​​របស់​កម្មវិធី​នេះ​គឺ​បង្ហាញ​ពី​សមធម៌​យែនឌ័រ​ ពោល​គឺ​មិន​មាន​ការ​រើស​អើង​ភេទ​ដូច​ជា​ ភេទ​ប្រុស​ ភេទ​ស្រី​ ជា​ពិសេស​មនុស្ស​ដែល​ធ្លាប់​ប្ដូរ​ភេទ​ពី​ធម្មជាតិ​នោះ​ទេ​ ម៉្យាង​វិញ​ទៀត​វាបង្ក​ភាព​ងាយ​ស្រួល​ចំពោះ​អ្នក​ប្រើប្រាស់​ទាំងអស់​ដែល​អាច​បង្ហាញពី​ភេទ​ដែល​ខ្លួនពេញ​ចិត្ដ​១ក្នុង​ចំណោម​៥០​ ។​
ក្រុមហ៊ុន​ Facebook អះអាង​ថា​ កម្មវិធី​មួយ​នេះ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​លើ​បណ្ដាញ​កម្សាន្ដ​នេះ​នៅ​អាមេរិក​ខាង​ត្បូង​ និង​ចក្រ​ភព​អង់គ្លេស​ ។​ សាកល​វិទ្យា​ល័យ​ thinktank The Williams Institute ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ៊័រនី​ញ៉ា​ បានប៉ាន់​ប្រមាណ​ថា​ ពលរដ្ឋ​អាមេរិក​ចំនួន​ ៧០០.០០០​នាក់​ភាគច្រើន​គឺ​ជាមនុស្ស​ដែល​ផ្លាស់ប្ដូរ​ភេទ​ ។
ក្រុមហ៊ុន​អះអាង​ថា​ ប្រហែល​១​ភាគ​រយ​នៃអ្នក​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ​មិន​បាន​បង្ហាញ​អត្ដសញ្ញាណ​របស់ពួក​គេ​ឱ្យ​បាន​ច្បាស់​លាស់​ទេ​ ។​ អ្នកប្រើប្រាស់​ទាំង​អស់​នៅ​តែ​រក្សា​លក្ខណៈ​ភេទ​ជា​ឯកជន​ជា​និច្ច​ ទោះ​បី​ជាពួក​គេ​ធ្លាប់​ផ្លាស់​ប្ដូរ​ជា​ច្រើនលើក​ ច្រើន​សាក៏​ដោយ​ ៕

Juan Mata ទទួលពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​Manchester United​

កីឡាករ Juan Mata ជនជាតិ​អេ​ស្ប៉ា​ញ សម្ដែង​ការរីករាយ បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ជា កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​បី​សាច​ក្រហម Manchester United សម្រាប់​ខែ​កុម្ភៈ ដែល​ជា​ខែ​ដំបូង​របស់​គេ​ក្នុង​ការលេង​អោយ​ក្លឹប​មួយ​នេះ​។​
​គេហទំព័រ​7msports.com ឲ្យដឹងថា កីឡាករ Juan Mata ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Manchester United ទទួលបាន​ពានរង្វាន់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​កុម្ភៈ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​ពី សមាជិក​ក្លឹប និង​អ្នក​គា​ទ្រ​ក្លឹប​ទាំងមូល​ជុំវិញ​ពិភពលោក​។ Juan Mata បាន​និយាយថា រូប​លោក​ពិតជា​មាន​កា​រ​ភ្ញាក់ផ្អើល និង​សប្បាយ​ចិត្ត​ដែល​លោក​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​របស់​ក្លឹប Man.Utd ប្រចាំ​ខែ​កុម្ភៈ​។​
​គួរបញ្ជាក់​ថា កីឡាករ​Juan Mata បាន​ផ្លាស់​ចេញ​ពី​ក្លឹប​តោ​ខៀវ​Chelsea មកកាន់​ក្លឹប​Manchester United កាលពី​ខែ​មករា​។ កីឡាករ Juan Mata ដែល​មាន​តម្លៃ​ខ្លួន​ផ្ទេរ​មក​ខ្ពស់​ជាងគេ (៣៧​លាន​ផោន​) សម្រាប់​ក្លឹប Man.Utd នៅ​រដូវ​កាល ២០១៣-២០១៤​នេះ​៕


From http://vodhotnews.com/

​ឆ្នាំង​សាក​ក្លែងក្លាយ​សម្រាប់​ទូរស័ព្ទ​អាយ​ហ្វូន​ឆក់​មនុស្ស​ស្លាប់​​

ការស៊ើបអង្កេត​មួយ​ទៅ​លើ​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ដំណេក ខណៈ​បុរស​រូប​នោះ​សាក​ថ្ម​ទូរ​ស័ព្ទ អាយ​ហ្វូន​ហ្វ័​រ បាន​រកឃើញថា ដោយសារ​ឆ្នាំង​សាក​ទូរ​សព្ទ​ដែល​គាត់​ប្រើ​ជា​របស់​ក្លែងក្លាយ និង​ឆ្លង​ចរន្ត​ភ្លើង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​។​
​តាម​គេហទំព័រ​បាងកក​ប៉ុស្តិ៍ ដែល​ផ្សាយ​កាល​ពី​ល្ងាចម្សិលមិញ​ឲ្យដឹងថា បុរស​វ័យ​២៨​ឆ្នាំ ឈ្មោះ​ពិ​សិដ ឆាង​លេក ត្រូវបាន​រកឃើញ​ថា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​។ របាយការណ៍​របស់​អ្នក​ស៊ើបអង្កេ​តឲ្យដឹងថា គេ​បាន​រកឃើញ​ស្នាម​ឆេះ​លើ​ទ្រូង និង​លើ​ដៃ​សាកសព ដែល​កាន់​ទូរ​ស័ព្ទ​អាយ​ហ្វូន​។​
​អគ្គលេខាធិការ​នៃ​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ លោក​ថា​កន តា​នតា​ស៊ីត ថ្លែងថា តំណាង​មកពី​ក្រុមហ៊ុន​អេប​ផល អ៊ីងគ៍ និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន អេច​ស្បូរ​ណិន អ៊ីងគ៍ បានធ្វើការ​សាក​ពិសោធ​ទៅលើ​ទូរ​ស័ព្ទ និង​ឆ្នាំង​សាក​នោះ​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​។​
​គេ​បាន​រកឃើញថា ឆ្នាំង​សាក​ទូរ​សព្ទ​នោះ​មិនមែន​ផលិត​ដោយ​ក្រុមហ៊ុន អេប​ផល អ៊ីងគ៍​ទេ ហើយ​វា​ក៏​ដោយសារ​តែ​មិន​មាន​ការការពារ​បាន​ត្រឹមត្រូវ ឬ​មិន​មាន​ការចម្លង​ម៉ាស​ទៅ​ដី​។ គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ខ្សែភ្លើង​នោះ​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​ទេ​។​
​ទោះបីជា​ទូរ​ស័ព្ទ​នោះ ផលិត​នៅ​ប្រទេស​ចិន តែ​វា​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ដើម ហើយ​វា​មាន​ដំណើរការ​ជាធម្មតា​។​
​លោក​ថា​កន ថ្លែងថា ការស្លាប់​របស់​ពិ​សិដ ​គឺ​ដោយសារ​តែ​ឆ្នាំង​សាក​ទូរ​ស័ព្ទ និង​ខ្សែភ្លើង មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ លោក​បន្ថែមថា ការស្លាប់​នេះ ក៏​ជា​មេរៀន​មួយ សម្រាប់​អ្នក​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ផ្សេងៗ​ទៀត ដែល​ពួកគេ​ត្រូវតែ​ទិញ​តែ​ផលិតផល​ណា​ដែល​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន​៕

From :http://vodhotnews.com/

រកឃើញបំណែក២ដុំ លើផ្ទៃសមុទ្រ សង្ស័យបំណែកយន្តហោះ របស់ម៉ាឡេស៊ី

វៀតណាម៖ ក្រុមអ្នករុករករបស់វៀតណាម បានរក ឃើញបំណែក កម្ទេចកម្ទី ចំនួន២ដុំ សង្ស័យជាបំណែកយន្ត ហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលកំពុងបាត់ដំណងឹងនោះ។ នេះបើយោងតាម Chan nel News Asia ចេញផ្សាយនៅយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៤។
តែទោះបីជាយ៉ាងបំណែកដែលគេរកឃើញនោះ មិនទាន់មានការបញ្ជាក់ពីមន្រ្តីអាកាសចរណ៍របស់ម៉ាឡេស៊ី ដោយគេរង់ចាំការធ្វើពិសោធន៍បញ្ជាក់សិន ហើយលទ្ធផលអាចនឹងត្រូវបានបង្ហាញនាព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០១៤នេះ៕


ព័ត៏មានលំអិតចូលទៅកាន់ http://www.dap-news.com/
Copyright © 2014 IT Kampong Cham Email :eangkpc@gmail.com , Tell: 086 81 95 77.