ក្រុមហ៊ុន Nokia បង្ហាញ Android Smartphone Nokia X
យោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីពេល ថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Nokia នឹងផលិតទូរស័ព្ទ Smartphone ប្រើប្រាស់ប្រព័ន្ធ Android ជាលើកដំបូងរបស់ខ្លួន គឺ«Nokia X» ។ លក្ខណៈពិសេសរបស់វា គឺទំហំអេក្រង់៤អីុញ កម្រិតធ្វើភ្លឺច្បាស់ ៨០០x៤៨០ WVGA ប្រភេទ Processor Snapdragon dual-core ប្រើប្រាស់ល្បឿន ១GHz កាមេរ៉ា ៥មេ៉ហ្គាភិចស៊ែល និងទំហំ RAM ៥១២GB រួមជាមួយនឹងប្រភេទកាត memory microSD ។
ចំណែកឯសមាសភាពថ្ម គឺ១៥០០mAh។ មិនត្រឹមតែប៉ុណ្ណោះផលិតផលមួយនេះ អាចប្រើប្រាស់ស៊ីមបាន២ទៀតផង ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាគាំទ្រដោយប្រព័ន្ធ Android 4.4 Kitkat បណ្តាញភ្ជាប់ការទាក់ទងរួមមាន 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង Micro-USB ទៀតផង ។ Nokia X មួយនេះនឹងរំលេចខ្លួនជាមួយពណ៌ដ៏ស្រស់ស្អាតទាំង៦ គឺពណ៌ក្រហម លឿង បៃតង ស ខៀវ និងពណ៌ខ្មៅ ។ ចំពោះតម្លៃរបស់វាវិញ ក្រុមហ៊ុន Nokia មិនទាន់បង្ហើបឱ្យដឹងទេ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយនេះនឹងធានាចំពោះតម្លៃដ៏សមរម្យចំពោះផលិតផលជំនាន់ថ្មីមួយនេះ ។
Nokia X នឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាតស្តីពីទូរស័ព្ទពិភពលោកនាពេលខាងមុខនេះ ៕
0 comments: