សហរដ្ឋអាមេរិកប្រកាសឲ្យផ្អាកប្រើកម្មវិធី Internet Explorer ព្រោះមេរោគវាយប្រហារខ្លាំងពេក
ក្រសួងសន្តិសុខមហាផ្ទៃអាមេរិកកំពុងចេញសេចក្ដីណែនាំដល់ពលរដ្ឋអាមេរិកឲ្យផ្អាកប្រើប្រាស់ Internet Explorer Web browser (IE) រហូតដល់ក្រុមហ៊ុន Microsoft អាចដោះស្រាយបញ្ហាចន្លោះប្រហោងសុវត្ថិភាពសិន បន្ទាប់ពី hacker បានវាយលុកមេរោគចូលក្នុង IE។
មេរោគនេះត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍កន្លងទៅនេះដោយ FireEye Research Labs ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ Internet Security Software មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
ដំណោះស្រាយនាពេលបច្ចុប្បន្ន គឺអ្នកប្រើប្រាស់ត្រូវងាកទៅប្រើ web browser ផ្សេងជំនួស IE ឬបើមិនអីចឹងទេ ត្រូវបិទ (disable) Adobe Flash plug in ព្រោះពួក hacker បានប្រើប្រាស់ corrupted Adobe Flash file មកវាយប្រហារកុំព្យូទ័រអ្នកប្រើប្រាស់។
មេរោគនេះវាយប្រហារលើ IE ដែលមានកំណែប្រែចាប់ពី version 6 ដល់ 11 ប៉ុន្តែវាយលុកជាពិសេសលើ IE 9 និង 10 ស្របពេលដែលក្រុមហ៊ុន Microsoft កំពុងដុតដៃជើងដោះស្រាយបញ្ហាសុវត្ថិភាពនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ លើកលែងតែ Windows XP។
ក្រុមហ៊ុន FireEye ក៏បានបង្ហាញថា ក្រុម hacker ហៅប្រតិបត្តិការនេះថា “ប្រតិបត្តិការកញ្ជ្រោងសម្ងាត់” ដែលសំដៅវាយប្រហារលើស្ថាប័នយោធា និងហិរញ្ញវត្ថុអាមេរិក។
នៅពេលដែលកុំព្យូទ័រឆ្លងមេរោគហើយ hacker អាចគ្រប់គ្រងលើប្រព័ន្ធកុំព្យូទ័រទាំងស្រុង ពោលគឺអាចដំឡើងកម្មវិធី, មើល កែប្រែ និងលុបទិន្នន័យ ឬបង្កើតគណនីថ្មីក្នុងនាមជា full user rights ៕
អគុណ!
0 comments: