សុខៗក្រុមហ៊ុន Pioneer កំពុងសម្ងំផលិតឌីស Blu-ray មានទំហំដល់ទៅ 512GB
យីពិតជាមិនធម្មតាមែនជាមួយក្រុមហ៊ុន Pioneer របស់ជប៉ុនដែលកំពុងសម្ងំស្ងៀមដុតដៃដុតជើងផលិតឌីស Blu-ray មានទំហំធំជាងគេបំផុតដល់ទៅ 512GB ហើយទើបតែសប្ដាហ៍នេះទេ ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនេះចេញសេចក្ដីប្រកាសជាផ្លូវការមួយថា ខ្លួនបានកំពុងច្នៃប្រឌិតឌីស Blu-ray ជំនាន់ថ្មីអោយមានទំហំផ្ទុកទិន្នន័យកាន់តែធំដល់ទៅ 512GB ឯណោះក្នុងឌីស 1 ជាមួយល្បឿនលឿនអស្ចារ្យ។
ឌីស Blu-ray ជំនាន់ថ្មីរបស់ Pioneer ដែលកំពុងស្ថិតនៅក្នុងការផលិតនោះបានប្រើប្រាស់បច្ចេកវិទ្យាថ្មីមានស្រទាប់ច្រើនដំណាក់ដល់ទៅ 8 នៅក្នុងឌីសតែមួយ ខុសពីឌីសធម្មតា ជាហេតុធ្វើអោយវាអាចផ្ទុកទិន្នន័យពីមួយស្រទាប់ទៅមួយស្រទាប់បានក្នុងទំហំធំ 32GB ដូច្នេះឌីសជំនាន់ថ្មីនេះ 1 សន្លឹកអាចផ្ទុកឯកសារបានច្រើនដល់ទៅ 256GB ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺវាមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Dual-sided ដែលធ្វើអោយឌីស 1 អាចប្រើប្រាស់បានទាំងសងខាងធ្វើអោយវាផ្ទុកទិន្នន័យបានដល់ទៅ 2 ដងក្នុងទំហំ 512GB ដែលទំហំនេះគឺធំមែនទែនហើយក៏មិនធ្លាប់មានពីមុនមកផងដែរ។
ចំនែកម៉ាស៊ីនចាក់ឌីស Blu-ray គឺមិនត្រូវធ្វើការផ្លាស់ប្ដូរជាចាំបាច់បំផុតនៅពេលដែលឌីស Blu-ray ធ្វើការផ្លាស់ប្ដូរ ព្រោះម៉ាស៊ីនស៊េរីចាស់មិនអាចធ្វើការ Read និង Write ទៅលើឌីសស៊េរីថ្មីបានទេ តែសម្រាប់ឌីស Blu-ray ដែលក្រុមហ៊ុន Pioneer កំពុងផលិតនេះគឺវាអាចប្រើប្រាស់បានជាមួយនឹងម៉ាស៊ីនស៊េរីចាស់បាន ដោយប្រើប្រាស់ Firmware Update ទូទៅរបស់ឌីស។ សម្រាប់ថ្ងៃប្រកាសចេញលក់ក្នុងទីផ្សារគឺមិនទាន់បញ្ជាក់ប្រាប់អោយដឹងនោះទេ ហើយ Pioneer ក៏ជាដៃគូប្រកួតប្រជែងយ៉ាងធំជាមួយនឹង Sony និង Panasonic ផងដែរក្នុងការផលិត Blu-ray ដែលមានទំហំធំបែបនេះ។
0 comments: