ប្រទេសអង់គ្លេសសហការជាមួយ អាល្លឺម៉ង់បង្កើតប្រព័ន្ធ 5G
យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា
ចក្រភពអង់គ្លេស
និងអាល្លឺម៉ង់បានរួមសហការគ្នាបង្កើតបណ្តាញទាក់ទង 5G
លើទីផ្សារបច្ចេកវិទ្យាទូរស័ព្ទក្នុងពិភពលោក ។ ចក្រភពអង់គ្លេស
និងអាល្លឺម៉ង់បានព្រមព្រៀងគ្នាលើកិច្ចសហការមួយក្នុងការ
បង្កើតបណ្តាញទាក់ទង 5G ។
ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យអាល្លឺម៉ង់ Dresden University និងសាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស King’s College University បានចាត់ទុកថា នេះជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ដែលកំពុងទទួលបានការប្រើប្រាស់នៅទូទាំងពិភពលោក មិនត្រឹមតែប៉ុណ្ណោះវាជាចំណងមេត្រីភាពរវាងបណ្តាប្រទេសទាំង2 ចំពោះការផ្តោតលើប្រព័ន្ធទាក់ទងទូរគមនាគមន៍ទៅកាន់សហគមន៍អឺរ៉ុប ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតផង ។ 5Gនឹងធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលចំពោះល្បឿនដ៏លឿន និងភ្ជាប់ការទាក់ទងបានយ៉ាងឆាប់រហ័សទៅកាន់តំបន់ណាមួយដែលដាច់ ស្រយាល ។ ទោះជាយ៉ាងណាក៏ដោយប្រទេសទាំង២ត្រូវឆ្លងកាត់សហរដ្ឋអាមេរិកក្នុង ការដំឡើងឧបករណ៍បច្ចេកទេសអេឡិកត្រូនិចដើម្បីជាកន្លែងទទួល និងផ្ទុកទិន្នន័យ ក្រៅពីនេះទៀតបណ្តាប្រទេសទាំង២ ត្រូវសុំសិទ្ធិបញ្ជាទិញប្រព័ន្ធទាក់ទងអាមេរិកផងដែរ ។
គម្រោងមួយនេះចំណាយទឹកប្រាក់រហូតដល់១២២លានដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយពុំមានព័ត៌មានណាមួយដែលលើកឡើងពីពេលវេលា ច្បាស់លាស់ក្នុងការបញ្ចប់លើគម្រោងមួយនេះទេ តែវាត្រូវគេមើលឃើញថាជាអាជីវកម្មឥតព្រំដែនរវាងបណ្តាប្រទេសទាំង ២ ៕

0 comments: