ម៉ាស៊ីនតូចទំនើបប្រែក្លាយទឹកទៅជាស្រា សម្រាប់ផលិតទទួលទានដោយខ្លួនឯង
យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា ឧបករណ៍អេឡិចត្រូនិកឈ្មោះ The Miracle Machine អាចប្រែក្លាយទឹកធម្មតាទៅជាស្រា ។ ម៉ាស៊ីនមួយប្រភេទនេះបង្កើតឡើងដោយបំពាក់សមត្ថភាពពិសេសមួយចំនួនដូចជា បន្ទះអេឡិចត្រូនិកSensor ឧបករណ៍លាយបញ្ចូលគ្នា ម៉ាសីុនកម្ដៅ និងឧបករណ៍បូមចម្រោះ ។
អ្នកប្រើប្រាស់គ្រាន់តែចាក់ទឹកធម្មតា និងកញ្ចប់មេស្រា រួមជាមួយគ្រឿងផ្សំផ្សេងទៀតចូលទៅក្នុងបំពង់កែវ រួចទុករយៈពេលបីថ្ងៃឱ្យម៉ាសីុនដ៏អស្ចារ្យនេះដំណើរការជាស្វ័យប្រវត្តិដើម្បីផលិតស្រា ។
ម៉ាស៊ីនមួយនេះបង្កើតឡើងដោយអ្នកជំនាញពីររូប គឺលោកPhilip James ជនជាតិអង់គ្លេសដែលបានធ្វើការក្នុងរោងចក្រស្រាអស់រយៈពេល១០ឆ្នាំ និងលោកKevin Bpyer ជនជាតិអាមេរិកដែលបានធ្វើការក្នុងភោជនីយដ្ឋាននិងជាអ្នកត្រួតពិនិត្យគុណភាពស្រា ។ លោក Boyer និយាយថា លោកប្រើប្រាស់បច្ចេកវិទ្យាដោយរួមបញ្ចូលដោយរសជាតិស្រាដ៏ពេញនិយមលើទីផ្សារក្នុងពេលបច្ចុប្បន្ន ។ ចំពោះគុណភាពស្រាដែលបានមកពីការច្រោះចេញ គឺមានរសជាតិដូចស្រា ពិតៗ ដែលអាចនិយាយបានថា វាជាម៉ាសីុនដ៏ទំនើបម្យ៉ាង ។
ម៉ាស៊ីនផលិតស្រានេះមានតម្លៃ៤១៥,៦១ ដុល្លារអាមេរិក ។ ចំណែកឯសមាសធាតុផ្សំសម្រាប់ផលិតជាស្រាក្នុង១ដបមានតម្លៃ២០ដុល្លារ ។ នេះជាការច្នៃប្រឌិតមួយក្នុងការជួយសម្រាលការងារទូទៅមួយចំនួន ជាពិសេសអ្នកមានចំណង់ចំណូលចិត្តទទួលទានស្រា ម្យ៉ាងវិញទៀតវាជាវិធីដ៏ងាយស្រួលក្នុងការលាយរសជាតិស្រាដែលខ្លួនពេញចិត្ត ៕
0 comments: