This software you can play 2 songs and good for use
Hello ,The drive may just need a drive letter assigning to it:
Control Panel > Admin Tools > Computer Management > Disk Management
In the bottom-right panel, right-click the drive which is showing as "Raw".
Choose "Change Drive letter and Paths".
Click "Add" and choose a letter from the drop-down box.
Click OK and wait for it to update itself.
Thanks for see !
Control Panel > Admin Tools > Computer Management > Disk Management
In the bottom-right panel, right-click the drive which is showing as "Raw".
Choose "Change Drive letter and Paths".
Click "Add" and choose a letter from the drop-down box.
Click OK and wait for it to update itself.
Thanks for see !
យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា
ចក្រភពអង់គ្លេស
និងអាល្លឺម៉ង់បានរួមសហការគ្នាបង្កើតបណ្តាញទាក់ទង 5G
លើទីផ្សារបច្ចេកវិទ្យាទូរស័ព្ទក្នុងពិភពលោក ។ ចក្រភពអង់គ្លេស
និងអាល្លឺម៉ង់បានព្រមព្រៀងគ្នាលើកិច្ចសហការមួយក្នុងការ
បង្កើតបណ្តាញទាក់ទង 5G ។ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យអាល្លឺម៉ង់ Dresden University និងសាកលវិទ្យាល័យរបស់ចក្រភពអង់គ្លេស King’s College University បានចាត់ទុកថា នេះជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ដែលកំពុងទទួលបានការប្រើប្រាស់នៅទូទាំងពិភពលោក មិនត្រឹមតែប៉ុណ្ណោះវាជាចំណងមេត្រីភាពរវាងបណ្តាប្រទេសទាំង2 ចំពោះការផ្តោតលើប្រព័ន្ធទាក់ទងទូរគមនាគមន៍ទៅកាន់សហគមន៍អឺរ៉ុប ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតផង ។ 5Gនឹងធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលចំពោះល្បឿនដ៏លឿន និងភ្ជាប់ការទាក់ទងបានយ៉ាងឆាប់រហ័សទៅកាន់តំបន់ណាមួយដែលដាច់ ស្រយាល ។ ទោះជាយ៉ាងណាក៏ដោយប្រទេសទាំង២ត្រូវឆ្លងកាត់សហរដ្ឋអាមេរិកក្នុង ការដំឡើងឧបករណ៍បច្ចេកទេសអេឡិកត្រូនិចដើម្បីជាកន្លែងទទួល និងផ្ទុកទិន្នន័យ ក្រៅពីនេះទៀតបណ្តាប្រទេសទាំង២ ត្រូវសុំសិទ្ធិបញ្ជាទិញប្រព័ន្ធទាក់ទងអាមេរិកផងដែរ ។
គម្រោងមួយនេះចំណាយទឹកប្រាក់រហូតដល់១២២លានដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយពុំមានព័ត៌មានណាមួយដែលលើកឡើងពីពេលវេលា ច្បាស់លាស់ក្នុងការបញ្ចប់លើគម្រោងមួយនេះទេ តែវាត្រូវគេមើលឃើញថាជាអាជីវកម្មឥតព្រំដែនរវាងបណ្តាប្រទេសទាំង ២ ៕
យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះឱ្យដឹងថា ឧបករណ៍អេឡិចត្រូនិកឈ្មោះ The Miracle Machine អាចប្រែក្លាយទឹកធម្មតាទៅជាស្រា ។ ម៉ាស៊ីនមួយប្រភេទនេះបង្កើតឡើងដោយបំពាក់សមត្ថភាពពិសេសមួយចំនួនដូចជា បន្ទះអេឡិចត្រូនិកSensor ឧបករណ៍លាយបញ្ចូលគ្នា ម៉ាសីុនកម្ដៅ និងឧបករណ៍បូមចម្រោះ ។
អ្នកប្រើប្រាស់គ្រាន់តែចាក់ទឹកធម្មតា និងកញ្ចប់មេស្រា រួមជាមួយគ្រឿងផ្សំផ្សេងទៀតចូលទៅក្នុងបំពង់កែវ រួចទុករយៈពេលបីថ្ងៃឱ្យម៉ាសីុនដ៏អស្ចារ្យនេះដំណើរការជាស្វ័យប្រវត្តិដើម្បីផលិតស្រា ។
ម៉ាស៊ីនមួយនេះបង្កើតឡើងដោយអ្នកជំនាញពីររូប គឺលោកPhilip James ជនជាតិអង់គ្លេសដែលបានធ្វើការក្នុងរោងចក្រស្រាអស់រយៈពេល១០ឆ្នាំ និងលោកKevin Bpyer ជនជាតិអាមេរិកដែលបានធ្វើការក្នុងភោជនីយដ្ឋាននិងជាអ្នកត្រួតពិនិត្យគុណភាពស្រា ។ លោក Boyer និយាយថា លោកប្រើប្រាស់បច្ចេកវិទ្យាដោយរួមបញ្ចូលដោយរសជាតិស្រាដ៏ពេញនិយមលើទីផ្សារក្នុងពេលបច្ចុប្បន្ន ។ ចំពោះគុណភាពស្រាដែលបានមកពីការច្រោះចេញ គឺមានរសជាតិដូចស្រា ពិតៗ ដែលអាចនិយាយបានថា វាជាម៉ាសីុនដ៏ទំនើបម្យ៉ាង ។
ម៉ាស៊ីនផលិតស្រានេះមានតម្លៃ៤១៥,៦១ ដុល្លារអាមេរិក ។ ចំណែកឯសមាសធាតុផ្សំសម្រាប់ផលិតជាស្រាក្នុង១ដបមានតម្លៃ២០ដុល្លារ ។ នេះជាការច្នៃប្រឌិតមួយក្នុងការជួយសម្រាលការងារទូទៅមួយចំនួន ជាពិសេសអ្នកមានចំណង់ចំណូលចិត្តទទួលទានស្រា ម្យ៉ាងវិញទៀតវាជាវិធីដ៏ងាយស្រួលក្នុងការលាយរសជាតិស្រាដែលខ្លួនពេញចិត្ត ៕
រាជធានីភ្នំពេញ ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Hun Sen Cup លើកទី៨ ឆ្នាំ២០១៣ កាលពីល្ងាចថ្ងៃអាទិត្យ ទី៩ មីនា ក្រុមខ្លាំងប្រចាំខេត្តកំពង់ចាម ចម្ការកៅស៊ូបឹងកេត និងអតីតក្រុមការពារតំណែងជើងឯក ណាហ្គាខប បានធ្លាក់ និងគ្មានឱកាសប្រកួតប្រជែងដណ្តើមកៅអីជើងឯករដូវកាលថ្មីនេះបានឡើយ ក្រោយពីប្រកួតចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត ក្នុងលទ្ធផលបច្ចេកទេស០-១ដូចគ្នា លើទីលានពហុកីឡដ្ឋានជាតិតែមួយ ។
ក្រុមបឹងកេត បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ដែលបានមកទស្សនាការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានជាតិជាច្រើននាក់ ខកចិត្តយ៉ាងខ្លាំង ដោយសារមិនអាចធ្វើអ្វីក្រុមបៀលប្រាយ បានឡើយ ផ្ទុយទៅវិញបែរជាត្រូវបៀលប្រាយទម្លាក់យ៉ាងអាម៉ាស់មុខទៀតផង ។ ប្រកួតក្នុងតង់ទី១ បៀលប្រាយសហការគ្នាលេងបានយ៉ាងល្អ ដោយមិនបណ្តោយឱ្យបាល់នៅជាប់ជើងកីឡាករក្រុមបឹងកេតស្រួលៗឡើយ ។ ចំពោះឱកាសនៃការស៊ុតបាល់បញ្ចូលទី ក៏ក្រុមបៀលប្រាយមានច្រើនដែរ ប៉ុន្តែធ្វើមិនបានសម្រេចសោះនៅដើមតង់ទី១ ។ ប៉ុន្តែនៅចុងតង់ដដែល ខណៈកីឡាករក្រុមបឹងកេតសម្រុកឡើងទៅលេងខាងលើច្រើនជាងការពារនោះ កីឡាករ ព្រំ ពុទ្ធសិទ្ធី ពាក់អាវលេខ៦ របស់បៀលប្រាយ បានបណ្តើរបាល់ឆ្លងកាត់ខ្សែការពារ រួចស៊ុតបានសម្រេច១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះលើក្រុមបឹងកេតតែម្តង ។
នៅតង់ទី២ ទោះបីជាក្រុមបឹងកេតលេងដាក់គំនាបលើក្រុមបៀលប្រាយយ៉ាងណា ក៏មិនទទួលបានលទ្ធផលអ្វីដែរ ព្រោះកីឡាករក្រុមបៀលប្រាយ បានចុះមកការពារស្ទើរទាំងអស់ទៅហើយ ។ ចប់ការប្រកួត ក្រុមបៀលប្រាយឈ្នះក្រុមបឹងកេត ១-០ ។
ដោយឡែក ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមណាហ្គាខប ក៏បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីប្រកួតពេញម៉ោង៩០នាទី ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់សូម្បី១គ្រាប់ ។ គណៈកម្មការក៏បន្ថែមម៉ោង១៥នាទី ចំនួន២លើកទៀត ដើម្បីកាត់សេចក្តីឱ្យក្រុមទាំង២ ។ ប្រកួតក្នុងម៉ោងបន្ថែម១៥នាទីដំបូង លទ្ធផលស្មើគ្នាដដែល ០ទល់០ ។ លុះចូលដល់ម៉ោងបន្ថែម១៥នាទីលើកទី២ កីឡាករពាក់អាវលេខ១១ ទិត្យ ឌីណា បានរកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅនាទីទី១១៤ ដែលលទ្ធផលនេះគ្មានការប្រែប្រួលទៀតទេ រហូតដល់ចប់ការប្រកួតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះក្រុមណាហ្គាខប ១ទល់០ ។
ដូច្នេះក្រុមដែលមានឱកាសឡើងទៅប្រកួតដណ្តើមតំណែងជើងឯកនោះ គឺក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត រីឯក្រុមដែលប្រកួតចាញ់ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រនេះ ត្រូវជួបគ្នាម្តងទៀត ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ពោលគឺក្រុមចម្ការកៅស៊ូបឹងកេត ត្រូវជួបជាមួយក្រុមណាហ្គាខប នៅរសៀលថ្ងៃពុធ ទី១២ ខែមីនា ស្អែកនេះ វេលាម៉ោង១៧ និង៣០នាទី ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមបៀលប្រាយយូណាយធីត ត្រូវជួបគ្នានៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃសៅរ៍ ទី១៥ ខែមីនា ដើម្បីប្រជែងយកតំណែងជើងឯករដូវកាលថ្មីនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូច គ្នា ៕
រាជធានីភ្នំពេញ ៖ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា និងជាសញ្ញាវិជ្ជមានមួយបង្ហាញឱ្យឃើញថា វិស័យកីឡាបាល់ទាត់កម្ពុជា កំពុងបោះជំហានទៅមុខគួរឱ្យភ្ញាក់ផ្អើល ដោយអ្នកតំណាងមកពីក្លិបកីឡាបាល់ទាត់ IFC ប្រទេសម៉ាឡេស៊ី បានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់វ័យចំណាស់ប្រចាំឆ្នាំ២០១៤ លើកទី៦ (Sixth Annual Veterans 9s Tournament) ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ។ ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០១៤ នៅក្នុងការិយាល័យក្រុមហ៊ុន ASKAP Gold Investment ដោយមានការចូលរួមពីលោក Stephan Krupa ជាប្រធានក្លិបកីឡាបាល់ទាត់ IFC នៅប្រទេសម៉ាឡេស៊ី ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាកិត្តិយសមួយដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឱ្យយើងឃើញថា វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងឡើងៗហើយ ។ លោកបន្តថា ពិតប្រាកដណាស់ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិនេះ មិនមែនគ្រាន់តែជាព្រឹតិ្តការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចែករំលែក និងផ្លាស់ប្តូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសទៀតនោះ វិស័យទេសចរណ៍បានផ្សារភ្ជាប់ទៅនឹងកីឡាផងដែរ ។
លោករិទ្ធី សំណាង សមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងឱ្យដឹងថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់ខាងលើនេះ គឺជាឱកាសដែលយើងត្រូវបង្ហាញពីវប្បធម៌របស់ខ្លួនទៅឱ្យពិភពលោកបានស្គាល់តាមរយៈក្រុមបាល់ទាត់មកពីអាហ្វ្រិក, អាមេរិក, ប្រេស៊ីល, អឺរ៉ុប និងប្រទេសផ្សេងៗទៀត ។ នេះគឺជាព្រឹត្តិការណ៍មួយដែលទាក់ទាញខ្លាំងបំផុតពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក ។ លោកបន្តថា លោកគ្រោងអញ្ជើញអតីតកីឡាករជម្រើសជាតិវ័យចាស់ៗរបស់កម្ពុជាប្រមូលផ្តុំគ្នាឡើងវិញ ដោយសម្រាប់កម្ពុជា គឺត្រូវបានផ្តល់ឱ្យចំនួន២ក្រុម ។ មួយវិញទៀតនោះ ក៏ជាការលើកទឹកចិត្តឱ្យកីឡាករក្មេងជំនាន់ក្រោយមានមោទនភាព និងដឹងថា ទោះជាពួកគេចម្រើនដល់វ័យចាស់ ក៏នៅតែអាចប្រឡូកក្នុងវិស័យកីឡាបានដដែល ។
សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់វ័យចំណាស់លើកទី៦ នេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ដោយមានក្លិបបាល់ទាត់ចំនួន១៨ក្រុម ដោយក្នុង១ក្រុមមានកីឡាករចំនួន៩នាក់មកពីជុំវិញពិភពលោកចូលរួមប្រកួតនៅលើទីលានស្តាតចាស់ ។ ចំពោះកីឡាករដែលអាចចូលរួមបាន គឺត្រូវកំណត់អាយុចាប់ពី៤០ឆ្នាំឡើងទៅ ។
គួររំឭកថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អន្តរជាតិខាងលើនេះបានធ្វើឡើងនៅទីក្រុងប៉ាត់តាយ៉ា ប្រទេសថៃ ក្រោមប្រធានបទ «ពិភពនៃភាពរីករាយ និងការកម្សាន្តសប្បាយ» ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយៈការជួយជ្រោមជ្រែងពីអាជ្ញាធរប្រចាំតំបន់ ៕
យោងតាមគេហទំព័របច្ចេកវិទ្យាចេញផ្សាយកាលពីពេល ថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Nokia នឹងផលិតទូរស័ព្ទ Smartphone ប្រើប្រាស់ប្រព័ន្ធ Android ជាលើកដំបូងរបស់ខ្លួន គឺ«Nokia X» ។ លក្ខណៈពិសេសរបស់វា គឺទំហំអេក្រង់៤អីុញ កម្រិតធ្វើភ្លឺច្បាស់ ៨០០x៤៨០ WVGA ប្រភេទ Processor Snapdragon dual-core ប្រើប្រាស់ល្បឿន ១GHz កាមេរ៉ា ៥មេ៉ហ្គាភិចស៊ែល និងទំហំ RAM ៥១២GB រួមជាមួយនឹងប្រភេទកាត memory microSD ។
ចំណែកឯសមាសភាពថ្ម គឺ១៥០០mAh។ មិនត្រឹមតែប៉ុណ្ណោះផលិតផលមួយនេះ អាចប្រើប្រាស់ស៊ីមបាន២ទៀតផង ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺវាគាំទ្រដោយប្រព័ន្ធ Android 4.4 Kitkat បណ្តាញភ្ជាប់ការទាក់ទងរួមមាន 3G, Wi-Fi, Bluetooth, GPRS, EDFE, AGPS និង Micro-USB ទៀតផង ។ Nokia X មួយនេះនឹងរំលេចខ្លួនជាមួយពណ៌ដ៏ស្រស់ស្អាតទាំង៦ គឺពណ៌ក្រហម លឿង បៃតង ស ខៀវ និងពណ៌ខ្មៅ ។ ចំពោះតម្លៃរបស់វាវិញ ក្រុមហ៊ុន Nokia មិនទាន់បង្ហើបឱ្យដឹងទេ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយនេះនឹងធានាចំពោះតម្លៃដ៏សមរម្យចំពោះផលិតផលជំនាន់ថ្មីមួយនេះ ។
Nokia X នឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងមហាសន្និបាតស្តីពីទូរស័ព្ទពិភពលោកនាពេលខាងមុខនេះ ៕
Subscribe to:
Posts (Atom)
