Welcome Hello all my name Ang MengEang .I created this website for IT knowlegth and watch News This blog is updating Please wait for Vsiting .My Website will be update soon Thanks very much from me !

ក្រុមបៀល​ប្រាយ​ជួបក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រជែង​គ្នា​យក​តំណែង​ជើង​ឯក​ Hun Sen Cup 2014

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​បាល់​ទាត់​ Hun Sen Cup លើក​ទី​៨​ ឆ្នាំ​២០១៣​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៩​ មីនា​ ក្រុម​ខ្លាំង​ប្រចាំ​ខេត្ត​កំពង់​ចាម​ ចម្ការ​កៅស៊ូ​បឹង​កេត​ និង​អតីត​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​ ណាហ្គា​ខប​ បាន​ធ្លាក់​ និង​គ្មាន​ឱកាស​ប្រកួត​ប្រជែង​ដណ្តើម​កៅអី​ជើង​ឯក​រដូវ​កាល​ថ្មី​នេះ​បាន​ឡើយ​ ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ ក្នុង​លទ្ធ​ផល​បច្ចេក​ទេស​០-១ដូច​គ្នា​ លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​តែ​មួយ​ ។​
ក្រុម​បឹង​កេត​​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ ដែល​បាន​មក​ទស្សនា​ការ​ប្រកួត​ផ្ទាល់​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជា​ច្រើន​នាក់​ ខក​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​សារ​មិន​អាច​ធ្វើ​អ្វី​ក្រុម​បៀល​ប្រាយ​ បាន​ឡើយ​ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ត្រូវ​បៀល​ប្រាយ​ទម្លាក់​យ៉ាង​អាម៉ាស់​មុខ​ទៀត​ផង​ ។​ ប្រកួត​ក្នុង​តង់​ទី​១​ បៀល​ប្រាយ​សហ​ការ​គ្នា​លេង​បាន​យ៉ាង​ល្អ​ ដោយ​មិន​បណ្តោយ​ឱ្យ​បាល់​នៅ​ជាប់​ជើង​កីឡា​ករ​ក្រុម​បឹង​កេត​ស្រួលៗ​ឡើយ​ ។​ ចំពោះ​ឱកាស​នៃ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ក៏​ក្រុម​បៀល​ប្រាយ​មាន​ច្រើន​ដែរ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​សោះ​នៅ​ដើម​តង់​ទី​១​ ។​ ប៉ុន្តែ​នៅ​ចុង​តង់​ដដែល​ ខណៈ​កីឡា​ករ​ក្រុម​បឹង​កេត​សម្រុក​ឡើង​ទៅ​លេង​ខាង​លើ​ច្រើន​ជាង​ការ​ពារ​នោះ​ កីឡា​ករ​ ព្រំ​ ពុទ្ធ​សិទ្ធី​ ពាក់​អាវ​លេខ​៦​ របស់​បៀល​ប្រាយ​ បាន​បណ្តើរ​បាល់​ឆ្លង​កាត់​ខ្សែ​ការ​ពារ​ រួច​ស៊ុត​បាន​សម្រេច​១​គ្រាប់​ ដែល​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​លើ​ក្រុម​បឹង​កេត​តែ​ម្តង​ ។​
នៅ​តង់​ទី​២​ ទោះ​បី​ជា​ក្រុម​បឹង​កេត​លេង​ដាក់​គំនាប​លើ​ក្រុម​បៀល​ប្រាយ​យ៉ាង​ណា​ ក៏​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​ដែរ​ ព្រោះ​កីឡា​ករ​ក្រុម​បៀល​ប្រាយ​ បាន​ចុះ​មក​ការ​ពារ​ស្ទើរ​ទាំង​អស់​ទៅ​ហើយ​ ។​ ចប់​ការ​ប្រកួត​ ក្រុម​បៀល​ប្រាយ​ឈ្នះ​ក្រុម​បឹង​កេត​ ១-០​ ។​
ដោយ​ឡែក​ ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​ណា​ហ្គា​ខប​ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ្ញាក់​ផ្អើល​ផង​ដែរ​ បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង​៩០​នាទី​ ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​សូម្បី​១​គ្រាប់​ ។​ គណៈ​កម្ម​ការ​ក៏​បន្ថែម​ម៉ោង​១៥​នាទី​ ចំនួន​២​លើក​ទៀត​ ដើម្បី​កាត់​សេចក្តី​ឱ្យ​ក្រុម​ទាំង​២​ ។​ ប្រកួត​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ដំបូង​ លទ្ធ​ផល​ស្មើ​គ្នា​ដដែល​ ០ទល់​០​ ។​ លុះ​ចូល​ដល់​ម៉ោង​បន្ថែម​១៥​នាទី​លើក​ទី​២​ កីឡា​ករ​ពាក់​អាវ​លេខ​១១​ ទិត្យ​ ឌីណា​ បាន​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​ឱ្យ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​នាទី​ទី​១១៤​ ដែល​លទ្ធ​ផល​នេះ​គ្មាន​ការ​ប្រែ​ប្រួល​ទៀត​ទេ​ រហូត​ដល់​ចប់​ការ​ប្រកួត​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ឈ្នះ​ក្រុម​ណាហ្គា​ខប​ ១ទល់​០ ។​
ដូច្នេះ​ក្រុម​ដែល​មាន​ឱកាស​ឡើង​ទៅ​ប្រកួត​ដណ្តើម​តំណែង​ជើង​ឯក​នោះ​ គឺ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ រីឯ​ក្រុម​ដែល​ប្រកួត​ចាញ់​ក្នុង​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​នេះ​ ត្រូវ​ជួប​គ្នា​ម្តង​ទៀត​ ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣​ និង​លេខ​៤​ ពោល​គឺ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ ត្រូវ​ជួប​ជាមួយ​ក្រុម​ណាហ្គា​ខប​ នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១២​ ខែ​មីនា​ ស្អែក​នេះ​ វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ។​ ចំណែក​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ និង​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ ត្រូវ​ជួប​គ្នា​នៅ​វេលា​ម៉ោង​១៧​ និង​៣០​នាទី​ ថ្ងៃ​សៅរ៍​ ទី​១៥​ ខែ​មីនា​ ដើម្បី​ប្រជែង​យក​តំណែង​ជើង​ឯក​រដូវ​កាល​ថ្មី​នេះ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ដូច​  គ្នា ៕​

0 comments:

Copyright © 2014 IT Kampong Cham Email :eangkpc@gmail.com , Tell: 086 81 95 77.