Juan Mata ទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំក្រុមManchester United
កីឡាករ Juan Mata ជនជាតិអេស្ប៉ាញ សម្ដែងការរីករាយ បន្ទាប់ពីទទួលបានពានរង្វាន់ជា កីឡាករឆ្នើមប្រចាំក្រុមបីសាចក្រហម Manchester United សម្រាប់ខែកុម្ភៈ ដែលជាខែដំបូងរបស់គេក្នុងការលេងអោយក្លឹបមួយនេះ។
គេហទំព័រ7msports.com ឲ្យដឹងថា កីឡាករ Juan Mata ដែលជាកីឡាករចំណូលថ្មីរបស់ក្លឹប Manchester United ទទួលបានពានរង្វាន់ជាកីឡាករល្អប្រចាំខែកុម្ភៈ តាមរយៈការបោះឆ្នោតគាំទ្រពី សមាជិកក្លឹប និងអ្នកគាទ្រក្លឹបទាំងមូលជុំវិញពិភពលោក។ Juan Mata បាននិយាយថា រូបលោកពិតជាមានការភ្ញាក់ផ្អើល និងសប្បាយចិត្តដែលលោកត្រូវបានជាប់ឈ្មោះជាកីឡាករលេងល្អរបស់ក្លឹប Man.Utd ប្រចាំខែកុម្ភៈ។
គួរបញ្ជាក់ថា កីឡាករJuan Mata បានផ្លាស់ចេញពីក្លឹបតោខៀវChelsea មកកាន់ក្លឹបManchester United កាលពីខែមករា។ កីឡាករ Juan Mata ដែលមានតម្លៃខ្លួនផ្ទេរមកខ្ពស់ជាងគេ (៣៧លានផោន) សម្រាប់ក្លឹប Man.Utd នៅរដូវកាល ២០១៣-២០១៤នេះ៕
From http://vodhotnews.com/
0 comments: