ឆ្នាំងសាកក្លែងក្លាយសម្រាប់ទូរស័ព្ទអាយហ្វូនឆក់មនុស្សស្លាប់
ការស៊ើបអង្កេតមួយទៅលើករណីបុរសម្នាក់ស្លាប់ក្នុងដំណេក ខណៈបុរសរូបនោះសាកថ្មទូរស័ព្ទ អាយហ្វូនហ្វ័រ បានរកឃើញថា ដោយសារឆ្នាំងសាកទូរសព្ទដែលគាត់ប្រើជារបស់ក្លែងក្លាយ និងឆ្លងចរន្តភ្លើង នេះបើយោងតាមរបាយការណ៍របស់គណកម្មការជាតិផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍។
តាមគេហទំព័របាងកកប៉ុស្តិ៍ ដែលផ្សាយកាលពីល្ងាចម្សិលមិញឲ្យដឹងថា បុរសវ័យ២៨ឆ្នាំ ឈ្មោះពិសិដ ឆាងលេក ត្រូវបានរកឃើញថាស្លាប់ដោយខ្សែភ្លើងឆក់។ របាយការណ៍របស់អ្នកស៊ើបអង្កេតឲ្យដឹងថា គេបានរកឃើញស្នាមឆេះលើទ្រូង និងលើដៃសាកសព ដែលកាន់ទូរស័ព្ទអាយហ្វូន។
អគ្គលេខាធិការនៃគណកម្មការជាតិផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ លោកថាកន តានតាស៊ីត ថ្លែងថា តំណាងមកពីក្រុមហ៊ុនអេបផល អ៊ីងគ៍ និងអ្នកជំនាញមកពីក្រុមហ៊ុន អេចស្បូរណិន អ៊ីងគ៍ បានធ្វើការសាកពិសោធទៅលើទូរស័ព្ទ និងឆ្នាំងសាកនោះកាលពីថ្ងៃទី១០ ខែមករា។
គេបានរកឃើញថា ឆ្នាំងសាកទូរសព្ទនោះមិនមែនផលិតដោយក្រុមហ៊ុន អេបផល អ៊ីងគ៍ទេ ហើយវាក៏ដោយសារតែមិនមានការការពារបានត្រឹមត្រូវ ឬមិនមានការចម្លងម៉ាសទៅដី។ គេក៏បានរកឃើញផងដែរថា ខ្សែភ្លើងនោះមិនត្រឹមត្រូវតាមស្ដង់ដារទេ។
គេបានរកឃើញថា ឆ្នាំងសាកទូរសព្ទនោះមិនមែនផលិតដោយក្រុមហ៊ុន អេបផល អ៊ីងគ៍ទេ ហើយវាក៏ដោយសារតែមិនមានការការពារបានត្រឹមត្រូវ ឬមិនមានការចម្លងម៉ាសទៅដី។ គេក៏បានរកឃើញផងដែរថា ខ្សែភ្លើងនោះមិនត្រឹមត្រូវតាមស្ដង់ដារទេ។
ទោះបីជាទូរស័ព្ទនោះ ផលិតនៅប្រទេសចិន តែវាបានឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមហ៊ុនដើម ហើយវាមានដំណើរការជាធម្មតា។
លោកថាកន ថ្លែងថា ការស្លាប់របស់ពិសិដ គឺដោយសារតែឆ្នាំងសាកទូរស័ព្ទ និងខ្សែភ្លើង មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ លោកបន្ថែមថា ការស្លាប់នេះ ក៏ជាមេរៀនមួយ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដៃផ្សេងៗទៀត ដែលពួកគេត្រូវតែទិញតែផលិតផលណាដែលមានការត្រួតពិនិត្យបច្ចេកទេសដោយទីភ្នាក់ងាររបស់ក្រុមហ៊ុន៕

From :http://vodhotnews.com/
0 comments: